ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា មានបុរសជនជាតិខ្មែរអាយុ ៣៩ ឆ្នាំមួយរូប ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងមួយ ដែលរស់នៅរាជធានីភ្នំពេញ បានជាសះស្បើយពីកូវីដ១៩។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០២០នេះ។

 ករណីបុរសជនជាតិខ្មែរដែលជាមន្ត្រីជាន់ខ្ពស់បានជាសះស្បើយពីកូវីដ១៩នេះ ក្រសួងសុខាភិបាលពុំបានបញ្ជាក់ឈ្មោះស្ថាប័នក្រសួងអោយបានច្បាស់ចំៗ ថាជាមន្ត្រីជាន់ខ្ពស់ នៅធ្វើការក្នុងក្រសួងណាមួយនោះទេ  

សូមបញ្ជាក់ថា ករណីព្យាបាលជាសះស្បើយនៅទូទាំងប្រទេសបានកើនឡើងរហូតទៅដល់ ៤៩នាក់ ដោយរាប់បញ្ចូលទាំងការរកឃើញថាជាសះស្បើយចំនួន១៥នាក់ថ្មីបន្ថែមទៀត សម្រាប់ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នំា២០២០នេះ ។ ដោយឡែក ក្រសួងក៏បានបញ្ជាក់យ៉ាងច្បាស់ផងថា មិនមានការរកឃើញ ករណីវិជ្ជមានកូវីដ ១៩ថ្មីនោះឡើយ ដែលធ្វើអោយចំនួនអ្នកមានកូវី១៩នៅត្រឹម ១១៤នាក់ដដែល ស្របពេលដែលអ្នកកំពុងសម្រាកព្យាបាលបានថតចុះមកត្រឹម៦៥នាក់៕ PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ